ក្មួយស្រី សម្ដេចតេជោហ៊ុនសែន មិនខ្វល់ពីរឿង Brand បែរជាមកធ្វើប្រធានអង្គការមនុស្សធម៌ជួយក្មេងកំព្រាទៅវិញ

(សៀមរាប) ថ្ងៃនេះ WOWMEDIA សូមបង្ហាញព័ត៌មានថ្មីមួយដែលអ្នកលេងបណ្ដាញសង្គមកំពុងចាប់អារម្មណ៍

      លោកស្រី នឹម វណ្ណៈ ដែលជាកូនស្រីរបស់លោកជំទាវ ហ៊ុន សុីណាត ដែលត្រូវជាក្មូយបង្កើតរបស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន និង ជា CEO KC Airlines ហើយក៏ជាប្រធានអង្គការសម្បុរសធម៌មួយកន្លែងដែរមានទីតាំស្ថិតនៅ ភូមិអញ្ចេញ សង្កាត់នគរធំ ក្រុងសៀមរាប មានឈ្មោះថា ”អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ”។ លោកស្រីតែងតែធ្វើរឿងល្អៗជាច្រើនធ្វើអោយមហាជនមានការចាប់អារម្មណ៏យ៉ាងខ្លាំង មិនថាមនុស្សធម៌ សប្បុរសធម៌ តូចឬធំ ទាំងក្នុងសង្គម និង ក្រៅសង្គម លោកស្រីតែងតែមានវត្តមានជាប្រចាំ ជាកស្ដែងនៅក្នុងថ្ងៃនេះ លោកស្រី បានអញ្ជើញមកសួរសុខទុកដោយផ្ទាល់ ព្រមទាំងនាំយករបស់របរប្រើប្រាស់  ចំណីអាហារ និង ថវិការមួយចំនួនដល់កុមារនៅទីនោះផងដែរ។

យោងទៅតាមកម្រងរូបថតក្នុងគណនីហ្វេសប៊ុករបស់លោកស្រី បានអោយឃើញថា លោកស្រីគឹជាស្រ្តីម្នាក់ដែលមានទឹកចិត្តសម្បុរសធម៌ ចូលចិត្តធ្វើរឿងល្អៗក្នុងសង្គម និង ជាបុគ្គលមួយរូបដែលសាមញ្ញបំផុតទោះបីកើតក្នុងត្រកូលខ្ពង់ខ្ពស់ក៏ដោយ។ អ្វីដែលគួរអោយកត់សម្គាល់នោះ គឺលោកស្រី​ មិនដែលខ្វល់រឿងសម្ភារៈនិយម (Brand Brand) ឡើយ ពោលគឺគាត់តែងតែរៀបចំខ្លួនបែបសាមញ្ញៗ។ លោកស្រីមិនសូវចំណាយលុយទៅលើភាពហឺហារបស់ខ្លួនទេ តែលោកស្រីតែងតែយកលុយទៅធ្វើរឿងល្អៗ ជាពិសេសយកទៅជួយក្មេងៗនៅមណ្ឌលកុមារកំព្រារទៅវិញ។ 

ការជួយដល់សង្គម កុមារកំព្រា និង ទង្វើល្អៗផ្សេងៗទៀតគឺជារឿងមួយដែលធ្វើអោយលោកស្រីសប្បាយចិត្ត និង មានក្ដីសុខយ៉ាងខ្លាំង ។ 

ទង្វើល្អៗបែបនេះគឺជាគំរូដ៏ប្រពៃសម្រាប់ក្មេងជំនាន់ក្រោយធ្វើតាម។

#អត្ថបទ នីតា

Leave a Reply

Your email address will not be published. Required fields are marked *