សិក្ខាសាលា NLP ថ្ងៃទីមួយកក្រើកពេញសាលសុខាអូតែលភ្នំពេញ

ថ្ងៃនេះក្រុមការងារ WOW MEDIA បានសង្កេតឃើញថា សិក្ខាសាលាដ៏ធំមួយរយះពេល2ថ្ងៃ នៅអូតែលសុខាភ្នំពេញគឺមានមនុស្សចូលរួមយ៉ាងច្រើនកុះករ ថែមទាំងរួមចំណែកក្នុងការជួយសង្គមទៀតផង។

ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០១៩ ជាថ្ងៃដែលសិក្ខាសាលាខ្នាតយក្សមួយក្នុងប្រទេសកម្ពុជាកំពុងតែចាប់ផ្ដើមដំណើរការយ៉ាងកក្រើក រួមជាមួយសិក្ខាកាមចូលរួមប្រមាណជាង3000នាក់។ សិក្ខាសាលាដ៏អស្ចារ្យមួយនេះ គឺជាកម្មវិធីមួយដែលបង្រៀនអំពី “អាថ៌កំបាំងដើម្បីអោយក្ដីសុបិន្តក្លាយជាការពិតដោយប្រើវគ្គបណ្ដុះបណ្ដាលNLP” ពោលគឺការសិក្សាអំពីខ្លួនឯង, សិក្សាផ្លូវចិត្តដើម្បីផ្លាស់ប្ដូរជីវិតខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានឱកាសជួបគ្រូNLPល្បីៗដែលអញ្ជើញមកពីក្រៅប្រទេសមានដូចជា ជនជាតិ ម៉ាឡេស៊ី និង ហូឡង់ រួមជាមួយគ្រូបណ្ដុះបណ្ដាល ដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជាយើងគឺ លោកគ្រូ នួនអក ។ ក្នុងកម្មវិធីផងដែរក៏មានការធ្វើសន្និសិតកាសែតពីក្រុមអ្នកសារពត៌មានគ្រប់ស្ថាប័ន្ថ។ អ្វីដែលរឹតតែពិេសសនោះគឺសិក្ខាសាលាមួយនេះបានរួមចំណែកជួយសង្គមច្រើនមែនទែន ដោយបានយកថវិកាដែលបានមកពីការលក់សំបុត្រទាំងអស់ទៅផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និង មណ្ឌលកុមារកំព្រា។ នៅក្នុងកម្មវិធីនេះក៏បានអោយឃើញថាសិក្ខាកាមទាំងអស់ដែលមានរហូតទៅដល់ជិត៣០០០នាក់គឺហាក់បីដូចជាពេញចិត្តនិងតាំងចិត្តខ្លាំងបំផុតជាមួយនឹងការសិក្សាវគ្គពិសេសមួយនេះ។

Leave a Reply

Your email address will not be published. Required fields are marked *