ផ្លាស់ប្តូរការគិតផ្លាស់ប្តូរសកម្មភាពទើបជីវិតជោគជ័យ

តេីNLPអាចជួយដល់អ្នកនូវអ្វីខ្លះ? ផ្លាស់ប្តូរការគិតផ្លាស់ប្តូរសកម្មភាពទើបជីវិតជោគជ័យ! ជំហានដំបូងគឺអ្នកគួរតែផ្លាស់ប្តូរការគិត និងសកម្មភាពរបស់អ្នកជាមុនសិន ទើបអាចស្វែងរកភាពជោគជ័យបាន។ មានទំនួលខុសត្រូវខ្ពស់ ការមានទំនួលខុសត្រូវមិនត្រឹមតែធ្វើឱ្យមនុស្សម្នាក់មានការអភិវឌ្ឍន៏ខ្លួនទៅរកភាពជោគជ័យប៉ុននោះទេ តែថែមទាំងធ្វើឱ្យមនុស្សដែលនៅជុំវិញខ្លួនមានការគោរពរាប់អានច្រើនទៀតផង។ ទំនួលខុសត្រូវទាំងនោះសំដៅទៅលើជំរើស ការគិត សកម្មភាព និងឥរិយាបថរបស់អ្នក។ រៀបចំសកម្មភាពស្របទៅនឹងគោលដៅ រាល់ថ្ងៃអ្នកធ្លាប់បានពិនិត្យមើលសកម្មភាពប្រចាំថ្ងៃរបស់អ្នក ថាតើវាជាសកម្មភាពដែរស្របទៅនឹងគោលដៅរបស់អ្នកហើយឫនៅ? បើសិនជាសកម្មភាពទាំងនោះផ្ទុយពីអ្វីដែលអ្នកបានកំណត់ទុកនោះ អ្នកនឹងត្រូវចំណាយពេលវេលាយូរ និងមិនងាយឈានទៅរកភាពជោគជ័យឡើយ។ ចាប់ផ្តើមជាមួយនឹងសកម្មភាពប្រចាំថ្ងៃ អ្នកនឹងមើលឃើញពីភាពផ្លាស់ប្តូរក្នុងរយ:ពេលយ៉ាងយូរ ៦ ខែ។ មានក្តីសុបិន្តប្រកបដោយមហិច្ឆិតា ក្នុងការជំរុញខ្លួនឱ្យទៅដល់ចំនុចជោគជ័យខ្ពស់នោះ អ្វីដែលអ្នកត្រូវធ្វើមុនគេគឺពង្រីកក្តីសុបិន្តរបស់អ្នកជាមុនសិន។ សុបិន្តទៅដល់រូបភាពដែលអ្នកទទួលបានជោគជ័យ អ្វីដែលអ្នកចង់បាន និងភាពរីករាយប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។ បន្តការរៀនសូត្រ កុំពេញចិត្ត និងមានអំនួតនូវអ្វីដែលអ្នកបានចេះដឹង។ ចំនេះវិជ្ជាគឺគ្មានព្រំដែនកំណត់ឡើយ។ហើយអ្វីៗបានអភិវឌ្ឍន៏ទៅមុខឥតឈប់ឈរ!បើសិនជាអ្នកមិនព្រមដាក់ចិត្តបន្តការរៀនសូត្រទេនោះ អ្នកនឹងត្រូវដើរថយក្រោយ!

Leave a Reply

Your email address will not be published. Required fields are marked *