សិក្ខាសាលាដ៏អស្ចារ្យមួយដំណើរការដោយជោគជ័យដែលមានសិក្ខាកាមចូលរួមខ្ទង់ពាន់នាក់

សិក្ខាសាលាខ្នាតយក្សមួយក្នុងប្រទេសកម្ពុជាដែលមានរយះពេល២ថ្ងៃ (ថ្ងៃទី១-២ ខែ មិថុនា ឆ្នាំ២០១៩) បានដំណើរការនិងបញ្ចប់ដោយរលូនជាមួយនឹងសិក្ខាកាមចូលរួមពេញសាលសុខាអូតែលភ្នំពេញ។ សិក្ខាសាលាដ៏អស្ចារ្យមួយនេះបានបង្រៀនដោយគ្រូNLPល្បីៗដែលអញ្ជើញមកពីក្រៅប្រទេសមានដូចជា ជនជាតិ ម៉ាឡេស៊ី និង ហូឡង់ រួមជាមួយគ្រូបណ្ដុះបណ្ដាល ដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជាយើងគឺ លោកគ្រូ នួនអក ។

តាមការសង្កេតឃើញរបស់ក្រុមការងារWOW MEDIA បានឃើញថាក្នុងរយះពេល២ថ្ងៃរបស់កម្មវិធីសិក្ខាសាលាដ៏ធំក្នុងប្រទេសកម្ពុជាមួយនេះមានសិក្ខាកាមចូលរួមយ៉ាងច្រើនកុះករ ថែមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយប្រធានបទដែលបានលើកឡើងក្នុងកម្មវិធីមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាកាមពិតជាទទួលបានចំណេះដឹងពិតប្រាកដនិងយល់ច្បាស់អំពីការបង្រៀននិងចែករំលែកពីលោកគ្រូល្បីៗកាលពីម្សិលមិញនិងថ្ងៃនេះ។ សិក្ខាសាលា នេះបានជួយដល់ប្រជាជនកម្ពុជា បានយល់ដឹងពីរបៀបរបនៃការធ្វើអាជីវកម្ម សម្រេចបានត្រឹមត្រូវលើការងារជំនួញ ។ រយៈពេលពីរថ្ងៃ ស្ថាប័នបណ្តុះបណ្តាល Success Academy បានរៀបចំសិក្ខាសាលាមួយនេះដោយចំនូលដែលបានពីសិក្ខាកាមប្រមាណជាង២ម៉ឺនដុល្លា នឹងត្រូវបានយកទៅ បរិច្ចាគជួយដល់មន្ទីពេទ្យគន្ធបុប្ផា និងជួយដល់កុមារកំព្រាទូទាំងប្រទេសកម្ពុជា ។

“លោកគ្រូនួនអក” * #ម្ចាស់គម្រោង kampot paradise residence & resorts * #ម្ចាស់ភូមិឋានបុរីទេសចរណ៍ឋានសួគ៌ត្រាវគុដិ * #អគ្គនាយកក្រុហុនអចលនទ្រព្យ Blue sky King of Sales * #គ្រូបង្វិកផ្នែកទ្រព្យសម្បត្តិលេខ១ប្រចាំប្រទេសកម្ពជា * #ស្ថាបនិកស្ថាប័នបណ្ដុះបណ្ដាលនៃភាពជៅគជ័យ Success Academy –ល–។

តេីNLPអាចជួយដល់អ្នកនូវអ្វីខ្លះ? ផ្លាស់ប្តូរការគិតផ្លាស់ប្តូរសកម្មភាពទើបជីវិតជោគជ័យ! ជំហានដំបូងគឺអ្នកគួរតែផ្លាស់ប្តូរការគិត និងសកម្មភាពរបស់អ្នកជាមុនសិន ទើបអាចស្វែងរកភាពជោគជ័យបាន។ មានទំនួលខុសត្រូវខ្ពស់ ការមានទំនួលខុសត្រូវមិនត្រឹមតែធ្វើឱ្យមនុស្សម្នាក់មានការអភិវឌ្ឍន៏ខ្លួនទៅរកភាពជោគជ័យប៉ុននោះទេ តែថែមទាំងធ្វើឱ្យមនុស្សដែលនៅជុំវិញខ្លួនមានការគោរពរាប់អានច្រើនទៀតផង។ ទំនួលខុសត្រូវទាំងនោះសំដៅទៅលើជំរើស ការគិត សកម្មភាព និងឥរិយាបថរបស់អ្នក។ រៀបចំសកម្មភាពស្របទៅនឹងគោលដៅ រាល់ថ្ងៃអ្នកធ្លាប់បានពិនិត្យមើលសកម្មភាពប្រចាំថ្ងៃរបស់អ្នក ថាតើវាជាសកម្មភាពដែរស្របទៅនឹងគោលដៅរបស់អ្នកហើយឫនៅ? បើសិនជាសកម្មភាពទាំងនោះផ្ទុយពីអ្វីដែលអ្នកបានកំណត់ទុកនោះ អ្នកនឹងត្រូវចំណាយពេលវេលាយូរ និងមិនងាយឈានទៅរកភាពជោគជ័យឡើយ។

ចាប់ផ្តើមជាមួយនឹងសកម្មភាពប្រចាំថ្ងៃ អ្នកនឹងមើលឃើញពីភាពផ្លាស់ប្តូរក្នុងរយ:ពេលយ៉ាងយូរ ៦ ខែ។ មានក្តីសុបិន្តប្រកបដោយមហិច្ឆិតា ក្នុងការជំរុញខ្លួនឱ្យទៅដល់ចំនុចជោគជ័យខ្ពស់នោះ អ្វីដែលអ្នកត្រូវធ្វើមុនគេគឺពង្រីកក្តីសុបិន្តរបស់អ្នកជាមុនសិន។ សុបិន្តទៅដល់រូបភាពដែលអ្នកទទួលបានជោគជ័យ អ្វីដែលអ្នកចង់បាន និងភាពរីករាយប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។ បន្តការរៀនសូត្រ កុំពេញចិត្ត និងមានអំនួតនូវអ្វីដែលអ្នកបានចេះដឹង។ ចំនេះវិជ្ជាគឺគ្មានព្រំដែនកំណត់ឡើយ។ហើយអ្វីៗបានអភិវឌ្ឍន៏ទៅមុខឥតឈប់ឈរ!បើសិនជាអ្នកមិនព្រមដាក់ចិត្តបន្តការរៀនសូត្រទេនោះ អ្នកនឹងត្រូវដើរថយក្រោយ!

Leave a Reply

Your email address will not be published. Required fields are marked *