ទីតាំងទេសចរណ៍ថ្មីមួយក្នុងខេត្តកំពតហ្នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ

(ក្រុងកំពត) គោលដៅទេសចរណ៍ធម្មជាតិធំៗច្រើនកន្លែង ក្នុងខេត្តកំពត ត្រូវបានរៀបចំដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តកំពត កាន់តែច្រើន ស្នាក់នៅកាន់តែយូរ និង ស្នាក់នៅបានស្រួល ម្ចាស់ក្រុមហ៊ុនកំពតឋានសួគ៌(Kompot Paradise Residence & Resort)លោក នួន អក បានជ្រើសរើសតំបន់មួយកន្លែងដែលស្ថិតក្នុងស្រុកទឹកឈូក្នុងគោលបំណងសាងសង់រីស៊តថ្មីមួយសម្រាប់ភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។ (កំពត)ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៩គម្រោងថ្មីមួយឈ្មោះថា រីស៊តផ្កាឈូករ័ត្ន (The Sunflower Resort)ដែលជារីសតលំដាប់ផ្កាយ៣ បែបធម្មជាតិបានចាប់ផ្ដើមបើកដំណើរការប្រារព្ធ ពិធីក្រុងពាលីបុកគ្រឹះសាងសង់ហើយ។ ពិធីក្រុងពាលីបុកគ្រឹះសាងសង់នេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ក្រោមវត្តមានលោក នួន អក ជាអគ្គនាយក រីស៊តផ្កាឈូករ័ត្ន និងមានការចូលរួមពីលោក ស៊ឹម សុខជា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត និងប្រជាពលរដ្ឋជាច្រើនរូប។ លោក នួន អកបានឱ្យដឹងថាក្រុមហ៊ុនកំពតឋានសួគ៌ បានសម្រេចចិត្តចំណាយទឹកប្រាក់ប្រមាណខ្ទង់លានដុល្លារ ដើម្បីសាងសង់ រីស៊ត ផ្កាឈូករ័ត្ន ព្រោះដោយឃើញថា តំបន់នេះជាតំបន់ធម្មជាតិមួយ ដែលមានដៃសមុទ្រជាច្រើនបានចូលមកដល់ ដែលមានអាយុកាលរហូតដល់រាប់ពាន់ឆ្នាំ ដែលជាទីតាំងគួរឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរផងដែរ។ លោក នួន អក បានបន្ថែមទៀតថា នៅតំបន់នេះគឺជាតំបន់មួយដែលអាចធ្វើអោយភ្ញៀវទេសចរណ៍បានគយគន់ឃើញនូវធម្មជាតិដ៏ស្រស់ត្រកាល ផ្ទៃទឹកសមុទ្រស្រស់ស្អាតខៀវស្រងាត់ ពន្លឺព្រះអាទិត្យចែងចាំង លើសពីនេះទៅទៀតភ្ញៀវនឹងបានស្រូបស្រង់យកក្លិនដ៏ក្រអូបនៃផ្កាឈូករ័ត្ននិងផ្កាចំរុះពណ៌ផ្សេងៗទៀតជាច្រើន។ រីសតនេះមានលក្ខណៈពិសេសជាច្រើនដែលខុសប្លែកពីរីសតផ្សេងៗនៅក្នុងខេត្តកំពត លក្ខណៈទាំងនោះរួមមាន៖ មានបឹងហ្គាឡូច្រើនរហូតដល់ ៣០០ units មានអាងហែលទឹក មានកន្លែងជិះទូកកាយ៉ាក់កំសាន្ត មានសួនផ្កាឈូករ័ត្ននិងផ្កាចំរុះពណ៌ មានកន្លែងចិញ្ចឹមត្រីសំរាប់ស្ទូចលេងកំសាន្ត មានភោជនីដ្ឋាន មានក្លឹបហាត់ប្រាណ មានស្ពានបេតុងសំរាប់ដើរនិងជិះកង់លែងកំសាន្ត ក៏ដូចជាហាត់ប្រាណជាដើម។ andrikofarmakeio.com

Leave a Reply

Your email address will not be published. Required fields are marked *