ម្ចាស់គំរោង”កំពតឋានសួគ៌” បានធ្វើអោយប្រជាពលរដ្ឋខេត្តកំពតសាទរជាខ្លាំង

ខេត្តកំពតជាខេត្តមួយដែរសម្បូរទៅដោយធនធានធម្មជាតិ និងតំបន់ទេសចរណ៍ជាច្រើន ខេត្តកំពតមានស្រុកទាំងអស់ចំនួន ៨ស្រុក ១ស្រុកអង្គរជ័យ ២ស្រុកបន្ទាយមាស .៣ស្រុកឈូក ៤ស្រុកជុំគីរី .៥ស្រុកដងទង់ ៦ស្រុកកំពង់ត្រាច ៧ស្រុកទឹកឈូ ៨ ក្រុងកំពត។

ថ្ងៃនេះក្រុមការងារ wowmedia.com សុំនែនាំនៅរមនីដ្ឋានថ្មីដែរមានឈ្មោះថា រីស៊តផ្កាឈូករ័ត្ន (កំពតឋានសួគ៌) ដែលស្ថិតនៅក្នុង ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយដែរមានរយចំងាយ ៦គីឡូម៉ែតពីទីរួមខេត្ត នៅក្នុងនោះគឺមានគំរោងអភិវឌ្ឍន៍ធំៗជាច្រើន ដែរមានដូចជា៖ សណ្ឋាគារ ខុនដូរ រីស៊ត ផ្ទះលំហែរកាយ ផ្ទះបឹងកាឡូ ភោជនីដ្ឋាន-ល-។

ឆាប់ៗនេះ ! ខេត្តកំពតនឹងមានរីស៊តថ្មីមួយទៀត តម្លៃខ្ទង់លានដុល្លារអាមេរិក ខេត្តកំពតជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលមានទស្សនីយភាពដ៏ស្រស់ ត្រកាលនៃតំបន់ ទេសចរណ៍គួរឲ្យទាក់ទាញជាច្រើន។ កំពតគឺជាខេត្តមួយរបស់ប្រទេសកម្ពុជាដែលស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា ជាតារារះនៅទិសនិរតី។ ខេត្តកំពតកំពុងមានមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍និងមានរមនីយដ្ឋានជាច្រើនកន្លែង។ ឆាប់ៗនេះ ! ខេត្តកំពតនឹងមានរីស៊តថ្មីមួយទៀតដែលហ៊ិំព័ទ្ធទៅដោយដៃព្រែកសមុទ្រ ខ្វាត់ខ្វែង មានភំ្នជាច្រើន។ គម្រោងរីស៊តថ្មីមួយទៀតស្ថិតនៅក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកស្រុកទឺកឈូ ខេត្តកំពត គ្រោងចំណាយថវិកា ៤លានដុល្លារ ដែលជាគម្រោងមួយដំបូងក្នុងចំណោមគម្រោងរីស៊ត និងសណ្ឋាគារ លំដាប់ផ្កាយជាច្រើនកន្លែងជាប់ៗគ្នា នៅលើផ្ទៃដីរាប់រយហិកតា ជាមួយនឹងគម្រោងថវិកាសាងសង់ ក្នុងរង្វង់ទឹកប្រាក់ជាច្រើនរយលានដុល្លាររបស់ក្រុមហ៊ុនកំពតឋានសួគ៌ បានចាប់ផ្ដើមបើកដំណើរការប្រារព្ធ ពិធីក្រុងពាលីបុកគ្រឹះសាងសង់ហើយ។ ថ្ងៃទី 13 ខែ កក្កដា ឆ្នាំ 2019ក្រុមហ៊ុនកំពតឋានសួគ៌(Kompot Paradise Residence & Resort) បានចាប់ផ្ដើមបើកដំណើរការប្រារព្ធ ពិធីក្រុងពាលីបុកគ្រឹះសាងសង់រីស៊តថ្មីមួយដែលមានឈ្មោះថា The Sunflower Resort(រីសតផ្កាឈូករ័ត្ន)ក្រោមវត្តមានលោក នួន អក ជាអគ្គនាយក រីស៊តផ្កាឈូករ័ត្ន និងមានការចូលរួមពីលោក ស៊ឹម សុខជា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។ រីស៊តផ្កាឈូករត្ន័នេះ គឺជារីស៊តលំដាប់ផ្កាយ ៣បែបធម្មជាតិ ដែលមានខ្យល់អាកាសល្អបរិសុទ្ធ មានផាសុខភាព គួរជាទីមនោរម្យសម្រាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិ ហើយក៏ជារមណីយដ្ឋានមួយប្រភេទ ដែលមានទាំងសេវាកម្មស្នាក់នៅ កន្លែងកំសាន្តនានា ដែលសម្បូរទៅដោយសួនផ្កាលំអ និងបានច្នៃឡើងយ៉ាងល្អប្រណិត ទៅតាមទម្រង់នៃផ្កា និងស្លឹកឈូករ័ត្នពិតៗ ហើយរីស៊តទាំងមូលគ្របដណ្តប់ ទៅដោយផ្ទៃទឹកប្រមាណ៧០% បរិយាកាសធម្មជាតិស្រស់ស្អាត ស្រស់បំព្រង ខ្យល់បរិសុទ្ធ មានផាសុខភាពជាទីមនោរម្យ សម្រាប់ទាំងភ្ញៀវជាតិ និងអន្តរផងដែរ៕

គោលដៅទេសចរណ៍ធម្មជាតិធំៗច្រើនកន្លែង ក្នុងខេត្តកំពត ត្រូវបានរៀបចំដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តកំពត កាន់តែច្រើន ស្នាក់នៅកាន់តែយូរ និង ស្នាក់នៅបានស្រួល ម្ចាស់ក្រុមហ៊ុនកំពតឋានសួគ៌(Kompot Paradise Residence & Resort)លោក នួន អក បានជ្រើសរើសតំបន់មួយកន្លែងដែលស្ថិតក្នុងស្រុកទឹកឈូក្នុងគោលបំណងសាងសង់រីស៊តថ្មីមួយសម្រាប់ភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។ (កំពត)ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៩គម្រោងថ្មីមួយឈ្មោះថា រីស៊តផ្កាឈូករ័ត្ន (The Sunflower Resort)ដែលជារីសតលំដាប់ផ្កាយ៣ បែបធម្មជាតិបានចាប់ផ្ដើមបើកដំណើរការប្រារព្ធ ពិធីក្រុងពាលីបុកគ្រឹះសាងសង់ហើយ។ ពិធីក្រុងពាលីបុកគ្រឹះសាងសង់នេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ក្រោមវត្តមានលោក នួន អក ជាអគ្គនាយក រីស៊តផ្កាឈូករ័ត្ន និងមានការចូលរួមពីលោក ស៊ឹម សុខជា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត និងប្រជាពលរដ្ឋជាច្រើនរូប។ លោក នួន អកបានឱ្យដឹងថាក្រុមហ៊ុនកំពតឋានសួគ៌ បានសម្រេចចិត្តចំណាយទឹកប្រាក់ប្រមាណខ្ទង់លានដុល្លារ ដើម្បីសាងសង់ រីស៊ត ផ្កាឈូករ័ត្ន ព្រោះដោយឃើញថា តំបន់នេះជាតំបន់ធម្មជាតិមួយ ដែលមានដៃសមុទ្រជាច្រើនបានចូលមកដល់ ដែលមានអាយុកាលរហូតដល់រាប់ពាន់ឆ្នាំ ដែលជាទីតាំងគួរឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរផងដែរ។ លោក នួន អក បានបន្ថែមទៀតថា នៅតំបន់នេះគឺជាតំបន់មួយដែលអាចធ្វើអោយភ្ញៀវទេសចរណ៍បានគយគន់ឃើញនូវធម្មជាតិដ៏ស្រស់ត្រកាល ផ្ទៃទឹកសមុទ្រស្រស់ស្អាតខៀវស្រងាត់ ពន្លឺព្រះអាទិត្យចែងចាំង លើសពីនេះទៅទៀតភ្ញៀវនឹងបានស្រូបស្រង់យកក្លិនដ៏ក្រអូបនៃផ្កាឈូករ័ត្ននិងផ្កាចំរុះពណ៌ផ្សេងៗទៀតជាច្រើន។ រីសតនេះមានលក្ខណៈពិសេសជាច្រើនដែលខុសប្លែកពីរីសតផ្សេងៗនៅក្នុងខេត្តកំពត លក្ខណៈទាំងនោះរួមមាន៖ មានបឹងហ្គាឡូច្រើនរហូតដល់ ៣០០ units មានអាងហែលទឹក មានកន្លែងជិះទូកកាយ៉ាក់កំសាន្ត មានសួនផ្កាឈូករ័ត្ននិងផ្កាចំរុះពណ៌ មានកន្លែងចិញ្ចឹមត្រីសំរាប់ស្ទូចលេងកំសាន្ត មានភោជនីដ្ឋាន មានក្លឹបហាត់ប្រាណ មានស្ពានបេតុងសំរាប់ដើរនិងជិះកង់លែងកំសាន្ត ក៏ដូចជាហាត់ប្រាណជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *