លោក នួន អក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសង្គមខ្មែរបច្ចុប្បន្ន

(ភ្នំពេញ)  លោក នួន អក គឺជាបុគ្គលមួយរូបដែលមហាជនស្គាល់លោកថាគឺជាជនសប្បុរសធម៌មួយរូបដែលតែងតែផ្ដល់ភាពកក់ក្ដៅដល់ប្រជាជនខ្មែរមួយចំនួន ជាពិសេសជួយដល់ក្មេងៗដែលស្ថិតក្នុងសភាពលំបាក ខ្វះខាតសម្លៀកបំពាក់ សម្ភារះសិក្សា និង ការរស់នៅ ប្រចាំថ្ងៃ -ល-។ មិនត្រឹមតែការជួយដល់ក្មេងៗប៉ុណ្ណោះទេ លោកតែងតែចែករំលែកចំណេះដឹងទាក់ទង់ទៅហ្នឹង ក្បួនច្បាប់ក្នុងការធ្វើជំនួញជាដើម ដល់មនុស្សគ្រប់រូបបានទទួលនូវមេរៀន និង បទពិសោធន៍ល្អៗជាច្រើនពីលោកផ្ទាល់ ឬ តាមរយបណ្ដាញសង្គម។ រឹតតែពិសេសជាងនេះទៅទៀត លោកបានរួមចំណែកអភិវឌ្ឃន៍ប្រទេសជាតិជាបន្តបន្ទាប់ឥតឈប់ឈរផងដែរ ដោយលោកកំពុងអភិវឌ្ឃន៍លើវិស្ស័យអចលនះទ្រព្យ នៅខេត្តសៀមរាប និង ខេត្តកំពត ។ ចំណែកឯខាងវិស័យអចលនទ្រព្យវិញគេគ្រប់គ្នាតែងតែស្គាល់លោកគឺជាស្ដេចលក់ប្រចាំអាស៊ី។

“លោកគ្រូនួនអក” #ម្ចាស់គម្រោងកំពតឋានសួគ៌ Kampot Paradise Residence & Resorts #ម្ចាស់ក្រុមហ៊ុន Nourn Ork Real Estate #ម្ចាស់ភូមិឋានទេសចរណ៍ឋានសួគ៌ត្រាវគុដិ #អគ្គនាយកក្រុហ៊ុនអចលនទ្រព្យ Blue Sky King of Sales #គ្រូបង្វឹកផ្នែកទ្រព្យសម្បត្តិលេខ១ប្រចាំប្រទេសកម្ពជា #ស្ថាបនិកស្ថាប័នបណ្ដុះបណ្ដាលនៃភាពជោគជ័យ Success Academy –ល–។

បើយោងទៅតាមសារពត៌មានជាច្រើន រួមទាំងសកម្មភាពផ្សេងៗក្នុងបណ្ដាញសង្គមហ្វេសប៊ុកបានអោយឃើញថា លោកគឹជាបុគ្គលម្នាក់ដែលមានទឹកចិត្តសម្បុរសធម៌ ចូលចិត្តធ្វើរឿងល្អក្នុងសង្គម និង ជាមនុស្សម្នាក់ដែលសាមញ្ញបំផុត។ ជាក់ស្តែងកាលពីថ្មីៗនេះលោក នួន អក បានចូលរួមជួយសង្គមមួយផ្នែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកបានចុះទៅអភិវឌ្ឍន៍ជាច្រើនកន្លែងដូចជា ខេត្តសៀមរាប និង ខេត្តកំពត។ ថ្មីៗនេះអ្វីដែលពិសេសនោះគឺការអភិវឌ្ឍសាងសងរីស៊តថ្មីមួយដែលមានឈ្មោះថា “រីស៊តផ្កាឈូករ័ត្ន” នៅក្នុងទឹកដីខេត្តកំពត និង មានគម្រោង រីស៊តផ្សេងៗជាច្រើនទៀតជាមួយនឹងសណ្ឋាគារលំដាប់ផ្កាយ ជាង២០កន្លែងជាប់ៗគ្នា នឹងកើតឡើងបន្តបន្ទាប់នៅទីនោះដើម្បីបំពេញតម្រូវការដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្ត និង សម្រាកលំហែកាយ។ ដោយស្ថេរភាពនយោបាយល្អបានចូលរួមចំណែកក្នុងការធ្វើអោយប្រទេសកម្ពុជាអោយកាន់តែរីកចម្រើន។ មិនត្រឹមតែធ្វើអោយប្រទេសជាតិរីកចម្រើននោះទេ ថែមទាំងបានផ្ដល់ការងារដល់ប្រជាជននៅទីនោះមកធ្វើការក្នុងរីស៊តរបស់លោកនៅនោះផងដែរ។ យ៉ាងណាមិញដូចបានរៀបរាប់ខាងលើ លោក គឺជាជនសប្បុរសធម៌មួយរូបដែលបានជួយក្មេងកំព្រាជាច្រើននាក់ដោយបានសាងសង់ សមាគមន៍ក្តីសង្ឃឹមរបស់ជនក្រីក្រ ដែលហៅកាត់ មណ្ឌលកុមារកំព្រា ( H A P ) ព្រៃជុំ មានទីតាំងស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ឋសាមគ្គី ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ស្ថិតក្នុងខេត្តកំពង់ស្ពឺ សម្រាប់ជាទីជម្រកដល់ក្មេងៗនិងមានជាកន្លែងសិក្សាសម្រាប់ពួកគាត់។លោក នួន អក មិនត្រឹមតែផ្គត់ផ្គង់តែប៉ុណ្ណោះទេ ថែមទាំងឆ្លៀតពេលវេលាផ្ទាល់ខ្លួនទៅផ្ដល់ភាពកក់ក្ដៅដល់ក្មេងៗនៅទីនោះ។ ដោយមើលឃើញពីទុក្ខលំបាកបែបនេះ លោកគ្រូ នួន អក បានចំណាយថវិការផ្ទាល់ខ្លួនផ្តល់ជូនទៅមណ្ឌលកុមារកំព្រា ( H A P ) ព្រៃជុំ ក្នុងមួយខែចំនួន ៤ពាន់ដុល្លារ ដើម្បីទុកសម្រាប់ចាត់ចែកទិញសម្ភារៈនិងគ្រឿងឧបភោគតាមតំរូវការជាប្រចាំថ្ងៃផងដែរ ។ ក្រៅពីនេះលោកបានជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាតាមរយះការបង្កើតសិក្ខាសាលាចែករំលែកចំណេះដឹងដល់មហាជន។ លោក នួន អក តែងតែមានសិក្ខាសាលាជាញឹកញាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមទទួលចំណេះដឹងល្អៗជាពិសេសគឺបទពិសោធន៍ជោគជ័យរបស់លោកផ្ទាល់។ លោកតែងតែធ្វើបែបនេះ ព្រោះលោកស្រលាញ់ និង ចូលចិត្តការជួយដល់អ្នកដទៃដែលកំពុងខ្វះខាត ជួបការលំបាក ជាពិសេសគឺក្មេងៗដែលកំពុងខ្វះភាពកក់ក្ដៅ។

អត្ថបទដោយ​: Ravuth SodaNyta

Leave a Reply

Your email address will not be published. Required fields are marked *