លោក ឆាយ វិរៈយុទ្ធ លេងបីស្តាយកក្រើកកំពតឋានសួគ៌

(កំពត) ៖ នៅថ្ងៃទី20/21 ខែ កក្កដា ឆ្នាំ២០១៩ មានព្រឹត្តិការណ៍ដំណើរកំសាន្តបោះតង់ និង ប្រគុំតន្ត្រីមួយនៅលើទឹកដីធម្មជាតិ ខេត្តកំពត ដែរស្ថិតនៅរីស៊តថ្មីមួយមានឈ្មោះថា “រីស៊តផ្កាឈូករ័ត្ន” ដែលជាគម្រោងរបស់ក្រុមហ៊ុន “កំពតឋានសួគ៌”។ នៅក្នុងថ្ងៃនោះគឺមានការប្រគុំតន្រ្តីរាំច្រៀង បោះតង់ និង ញាំអាហារសាមគ្គីជុំគ្នាផងដែរ។ អ្វីដែរគួរអោយភ្ញាក់ផ្អើរនោះគឺលោក ឆាយ វិរះយុទ្ធ និង ក្រុមរាំរបស់លោកបានមកកក្រើកឆាកតន្ត្រីនៅលើទឹកដីខេត្តកំពត។ គ្រប់គ្នាច្បាស់ជាបានស្គាល់ច្បាស់ ពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់កំពូលតារាចម្រៀងលោក ឆាយ វិរៈយុទ្ធ ដែលជាតារាចម្រៀងគំរូមួយរូបដែលទទួលបាននូវការស្រលាញ់ គាំទ្រជាខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ខណៈមានតារាចម្រៀងថ្មីៗបានប្រឡូកក្នុងវិស័យនេះ។ ថ្មីៗនេះមានការសង្កេតឃើញថាលោកបានទៅបកស្រាយចម្រៀងនៅកម្មវិធីប្រគុំតន្រ្តីរាំច្រៀងនៅលើទឹកដីខេត្តកំពត។ បន្ទាប់ពីលោកបានបកស្រាយបទចម្រៀងអស់ជាច្រើនបទជាប់គ្នារួមជាមួយក្រុមរាំដែលមានសម្រស់យ៉ាងស្រស់ស្អាតបានធ្វើអោយ ភ្ញៀវដែលមកកំសាន្ត និង ប្រជាជននៅទីនោះមានភាពសប្បាយរីករាយជាខ្លាំង ព្រោះបានជួបជាមួយIdol រូបសង្ហាមួយរូបនេះ។ មិនត្រឹមតែបកស្រាយចម្រៀងទេ លោកក៏បានរៀបរាប់ប្រាប់ពីចំណាប់អារម្មណ៍របស់លោកផ្ទាល់ពេលដែលលោកទៅដល់ទីនោះ។ លោក ឆាយ វិរះយុទ្ធបាននិយាយថា “ខ្ញុំមានអារម្មណ៍ថាស្រលាញ់ទីនេះ ហើយសប្បាយរីករាយពេលដែលបានឃើញទឹកដីកំពតឋានសួគ៌ស្រស់ស្អាតបែបនេះ និងធ្ចើអោយអារម្មណ៍របស់ខ្ញុំស្រស់ស្រាយជាមួយនឹងធម្មជាតិពិតៗជុំវិញខ្លួនខ្ញុំ ព្រោះទីនេះហ៊ុំព័ទ្ធទៅដោយដៃសមុទ្រធម្មជាតិ និង ភ្នំជាច្រើន”។ ។កម្មវិធីនេះដំណើរការដោយរលូននិងសប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹងភាពរុះរាយរាក់ទាក់ពីកំពូលតារាចម្រៀង លោក ឆាយ វិរះយុទ្ធ។ ទីតាំងខាងលើនេះស្ថិតនៅ ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដែលជាទីតាំងរមនីយដ្ឋានថ្មីមួយកន្លែងនៅលើទឹកខេត្តកំពត។


Leave a Reply

Your email address will not be published. Required fields are marked *