វគ្គសិក្ខាសាលាស្ដីអំពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ធ្វើឱ្យសិក្ខាកាមដែលបានចូលរួមភ្លឺភ្នែក

(ភ្នំពេញ) កាលពីថ្ងៃទី២៧- ២៨ ខែកក្កដា ឆ្នាំ២០១៩ មានសិក្ខាសាលាមួយស្តីពី “ចំណេះដឹងហិរញ្ញវត្ថុ(Financial Education)” ធ្វើនៅក្នុងសណ្ឋាគារ តារាអ៊ែរផត(Dara Airport Hotel) ក្រោមការបង្រៀន និង ចែករំលែកពីគ្រូល្បីៗទាំងក្នុងនិងក្រៅប្រទេសព្រមទាំងមានការចូលរួមពីសិក្ខាកាមចួលរួមជាច្រើននាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយស្ថាប័ន្ថបណ្ដុះបណ្ដាល Success Academy និង មានការឧបត្ថម្ភធំដោយ BLUE BAY LAND Development ក្រោមការបង្រៀនពីគ្រូដែលអញ្ជើញមកពីក្រៅប្រទេស (ម៉ាឡេស៊ី)និង គ្រូល្បីៗជាច្រើនរូមទៀត រួមជាមួយគ្រូបណ្ដុះបណ្ដាល ដ៏ល្បីល្បាញ និង ខ្លាំងពូកែក្នុងប្រទេសកម្ពុជាយើងគឺ លោកគ្រូ នួនអក ។ លោកគ្រូ នួនអកដែលជាម្ចាស់ប័ន្ថបណ្ដុះបណ្ដាល Success Academyបានបង្កើតសិក្ខាសាលាវគ្គនេះឡើង ក្នុងគោលបំណង ពង្រឹងចំណេះដឹង និងកសាងសមត្ថភាពពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុ និង ការគ្រប់គ្រងចំណាយ-ចំណូលរបស់ខ្ឡួនប្រចាំថ្ងៃ។ ក្នុងនោះផងដែរក៏មានការចែករំលែកចំណេះដឹងទូទៅសំខាន់ៗដែលទាក់ទងទៅនឹងភាពជោគជ័យកក្នុងការធ្វើអាជីវកម្ម។ ទន្ទឹមលោកគ្រូ នួនអក បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលាដែលមានរយៈពេល២ថ្ងៃ នេះ នឹងផ្តល់ឱកាសជូនសិក្ខាកាមទាំងអស់បានសិក្សារៀនសូត្រចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្រូឧទ្ទេសនាមផ្នែកហិរញ្ញវត្ថុ និងស្តង់ដា អន្តរជាតិ ដើម្បីអោយយល់កាន់តែច្បាស់ជាងនេះពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុ។

Leave a Reply

Your email address will not be published. Required fields are marked *