អចលនៈទ្រព្យផ្លូវ ជា​ សុផារ៉ា ឡើងថ្លៃដូចមាសខណ្ណៈពេលម្ខាស់គំរោងបូរីធំៗសម្រុកអភិវឌ្ឍន៍

(ភ្នំពេញ)ផ្លូវមួយខ្សែលាតសន្ធឹងកាត់តាមរង្វង់មូលកាំកូស៊ីធីឆ្ពោះទៅគីឡូម៉ែត្រលេខ៩ ដែលសាធារណជនទូទៅបានហៅថា ផ្លូវជាសុផារ៉ា ពីមុនត្រូវបានចាត់ទុកជាតំបន់ជាយក្រុងគ្មានមនុស្សរស់នៅកុះករ ប៉ុន្តែក្នុងរយៈពេលខ្លីចុងក្រោយនេះផ្លូវជាសុផារ៉ា ត្រូវបានក្រុមអ្នកអភិវឌ្ឍន៍ជ្រើសរើសទីតាំងនេះ ដើម្បីសាងសង់ជាបុរី អគារស្នាក់នៅ ការិយាល័យធ្វើការរបស់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងទីតាំងប្រកបអាជីវកម្មនានា ជាហេតុធ្វើឱ្យផ្លូវមួយខ្សែនេះមានភាពរីកចម្រើនអ៊ូអរគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែងផ្លូវជាសុផារ៉ា ក្នុងពេលបច្ចុប្បន្នត្រូវបានក្រុមអ្នកអភិវឌ្ឍន៍សាងសង់បុរីចំនួន៧នៅតាមដងផ្លូវនេះ។ ក្រៅពីការសាងសង់ជាបុរីក៏មានការិយាល័យធ្វើការរបស់ស្ថាប័នរដ្ឋ និងឯកជនជាច្រើនរួមមានដូចជា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ក្រុមហ៊ុនទូរស័ព្ទចល័តហេឡូ ក្រុមហ៊ុន DKSH ក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ ទីតាំងផ្តល់ស្លាកលេខរថយន្តរបស់អគ្គនាយកដ្ឋានដឹកជញ្ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សាលាអប់រំកាយ និងកីឡា…។ល។ ដោយសារតែភាពរីកចម្រើន និងដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនដែលរស់នៅ និងធ្វើចរាចរណ៍តាមដងផ្លូវនេះក៏មានការបើកជាទីតាំងប្រកបអាជីវកម្មនានាដូចជាស្ថានីយប្រេងឥន្ធនៈ ភោជនីយដ្ឋាន កន្លែងលាងរថយន្ត ប្តូរប្រេងម៉ាស៊ីនជាដើម ។ តាមរយៈការរីកចម្រើនទាំងនេះយើងជឿជាក់កាន់តែខ្លាំងថា ផ្លូវជាសុផារ៉ា នឹងកាន់តែមានសន្ទុះលឿនថែមទៀត នាពេលដ៏ខ្លីខាងមុខនេះ ជាពិសេសផ្លូវមួយនេះនឹងធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍ និងស្រស់បំព្រងបានមួយកម្រិតទៀត ៕

ទំនាក់ទំនងអចលនៈទ្រព្យមកកាន់ផេក BIG LAND Co.,LTD ឬ លេខទូរស័ព្ទ 011 77 99 39/081 22 88 68

Leave a Reply

Your email address will not be published. Required fields are marked *