ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់ផ្ដល់គោរមងារ ជា ឧកញ៉ា ដល់លោក នួន អក ជាផ្លូវការ…….

(ភ្នំពេញ) ៖ លោក នួន អក ដែលជាសហគ្រិនវ័យក្មេងមួយរូប ហើយក៏ជាគ្រូបណ្ដុះបណ្ដាលពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរផ្នត់គំនិត និង ភាពជោគជ័យក្នុងការធ្វើជំនួញ។ តាមប្រភពពត៌មាន បើយោងតាម លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook បានបង្ហាញឲ្យឃើញសារមួយថា “សូមអបអរសាទរលោកក្មួយ នួន អក ក្មួយជាក្មេងកំព្រាតែងតែជួយដល់ការងារមនុស្សធម៌យ៉ាងច្រើនជាពិសេសជួយដល់កុមារកំព្រារបស់អង្គការសប្បុរសធម៌កម្ពុកុលបុត្រយើងខ្ញុំ ហើយលោកក្មួយបានជោគជ័យលើមុខជំនួញក្នុងជីវិតក្មេងកំព្រា ពេលនេះផងដែរលោកក្មួយត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ដល់គោរមងារ ជា ឧកញ៉ា ជូនពរលោកក្មួយឲ្យបានទទួលជោគជ័យគ្រប់ភារៈកិច្ចលើអ្វីៗ ដែលក្មួយប៉ងប្រាថ្នានាពេលខាងមុខនេះទៀត”។

មិនត្រឹមតែប៉ុណ្ណោះលោក នួន អកគឺជាបិតាមនុស្សធម៌។ បច្ចុប្បន្ននេះលោកជាឧកញ៉ាវ័យក្មេងដែលជាឪពុកធម៌ និង កំពុងជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺដែលមានឈ្មោះថា “នួនអក ព្រៃជុំ” សម្រាប់រយះពេល២០ឆ្នាំដែលចិញ្ចឹមបីបាច់ថែរក្សាក្មេងៗកំព្រាចំនួន៥០នាក់។ លើសពីនេះទៅទៀត លោកក៏បាននឹងកំពុងរួមសហការជាមួយលោកជំទាវ ហ៊ុន ស៊ីណាតក្នុងការជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រាខាងខេត្តសៀមរាបផងដែរ។

បន្ទាប់ពីសកម្មភាពសប្បុរសធម៌ និង រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិនៅតាមតំបន់ទេសចរណ៍ជាច្រើនកន្លែង យ៉ាងសស្រាកសស្រាំមួយរយៈពេលកន្លងមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងងារឧកញ៉ាជាផ្លូវការ ដល់លោក នួន អក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។។ ជារឿងល្អមួយសម្រាប់លោកឧកញ៉ាចិត្តធម៌រូបនេះ សង្កេតឃើញថា លោកមានការគាំទ្រ និងមានការចូលរួមអបអរយ៉ាងច្រើន ព្រោះថា លោកឧកញ៉ា តែងបង្ហាញសកម្មភាពសប្បុរសធម៌ជានិច្ច៕

អត្ថបទដោយ៖ និច​ សុជាតិ

Leave a Reply

Your email address will not be published. Required fields are marked *