“កំពតឋានសួគ៌”សួនច្បារផ្កាឈូករ័ត្នដ៏ធំបំផុតក្នុងខេត្តកំពតនឹងលេចចេញជារូបរាង្គក្នុងពេលឆាប់ៗនេះហើយ

(កំពតឋានសួគ៌)

     បើនិយាយពីកន្លែងកម្សាន្ត នៅប្រទេសកម្ពុជាយើងមានច្រើនកន្លែងខ្លាំងណាស់ សុទ្ធសឹងតែមានសម្រស់ និងទេសភាពស្រស់ស្អាតគួរជាទីគយគន់។

នៅក្នុងនោះផងដែរ មួយរយៈមុននេះ មានសួនផ្កាដែលដាំដុះដោយកសិករនៅកន្លែងមួយចំនួន ហាក់មានសន្ទុះ និងការគាំទ្រយ៉ាងខ្លាំង ព្រោះវាប្រៀបបីដូចជាចំណីអារម្មណ៍ថ្មី និងប្លែកដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជាយើង ដោយកាលពីមុនៗមានតែស្រុកគេប្រទេសជិតខាងប៉ុណ្ណោះ។

ដោយឡែកថ្មីៗនេះចម្ការផ្កាឈូករ័ត្ន ពណ៌លឿងទុំមួយកន្លែងនឹងលិចចេញនូវសម្រស់យ៉ាងស្រស់ស្អាតក្នុងពេលឆាប់ៗនេះ ដែលស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នឹងក្លាយជាកន្លែងសួនផ្កាមួយយ៉ាងធំនៅក្នុងទឹកដីខេត្តកំពត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ យោងទៅលើគណនីហ្វេសប៊ុករបស់លោក នួន អកផ្ទាល់បានបង្ហោះសារមួយថា “ចំការឈូករ័ត្នស្រែទី1របស់កំពតឋានសួគ៌ដែលផ្ទៃដីជាងមួយម៉ឺនម៉ែតការ៉េចាប់ផ្តើមចេញពន្លកហើយ។ រីស៊តកំពតឋានសួគ៌ចាប់ផ្តើមដាំផ្កាឈូករ័ត្ននិងពូជផ្កាដទៃទៀតជាលក្ខណៈទ្រង់ទ្រាយធំហើយដោយយើងបែងចែកជា10ស្រែធំៗហើយក្នុងមួយស្រែៗមានផ្ទៃដីទំហំជាងមួយហិចតា។សួនផ្កាឈូករ័ត្នដែលធំបំផុតក្នុងប្រទេសកម្ពុជាចាប់ផ្តើមចេញជារូបរាងហើយ។កូនឈូករ័ត្នស្រែទី1មានអាយុ10ថ្ងៃហើយ 10ថ្ងៃក្រោយយើងនឹងចាប់ផ្តើមដាំស្រែទី2 ដែលមានទំហំដីជាងមួយហិចតា និងបន្តដាំស្រែទី3 4 5 6 7 ។និយាយរួមរាល់20ថ្ងៃយើងចេញមួយស្រែហើយរាល់មួយស្រែៗមានផ្កាឈូករត្ន័រាប់សែនដើម។

   លោកឩកញ៉ា នួន អក ម្ចាស់រីស៊តកំពតឋានសួគ៌ បានឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នលោកបានដាំដើមឈូករ័ត្នលើផ្ទៃដីជាង១ហិកតានេះគឺក្នុងគោលបំណងសម្រាប់ទាក់ទាញភ្ញៀវមកទស្សនាទីនេះរាប់ពាន់ រាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ និង ថតរូបលេងកម្សាន ភ្ជាប់ជាមួយផ្កាឈូករ័ត្នដ៏ស្រស់បំព្រង ដែលទើបតែរីកថ្មីៗ និង ស្រូបយកខ្យល់អាកាសល្អបរិសុទ្ធនៅតំបន់នោះ។ មិនត្រឹមតែប៉ុណ្ណោះភ្ញៀវទេសចរណ៍អាចមកស្នាក់នៅលំហែកាយនៅរីស៊តរបស់លោកផងដែរ។

អត្ថបទដោយ៖ នីតា

Leave a Reply

Your email address will not be published. Required fields are marked *