ការប្រគុំតន្ត្រីដ៏អស្ចារ្យនៅលើទឹកដី “កំពតឋានសួគ៌” ដែរមានតារាល្បីប្រចាំប្រទេសកម្ពុជាចូលរួម…!

(ក្រុងកំពត) ដំណើរកំសាន្តបោះតង់ ទៅកាន់កំពតឋានសួគ៌…! ថ្ងៃទី ២៤ – ២៥ ខែ សីហា ២០១៩ (១យប់ ២ថ្ងៃ) នៅលើទឹកដី ខេត្តកំពត នៅថ្ងៃសៅរ៍ ទី24 ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ នឹងមានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដែលជាទីតាំងរមនីយដ្ឋានថ្មីមួយកន្លែងនៅក្នុងខេត្តកំពត។ ការធ្វើដំណើរទៅមកដោយរថយន្តក្រុង គេងក្នុងតង់ ក្បែរមាត់ទឹក និងសួនផ្កាឈូករ័ត្ន ស្រូបខ្យល់អាកាសត្រជាក់ ព្រមទាំង អាំងសាច់ (BBQ) និងដុតដំឡូង លេងហ្គេមកំសាន្ត និងរាំកំសាន្តជាមួយការប្រគុំតន្ត្រី ស្គាល់មនុស្សថ្មីៗ ទទួលបានបទពិសោធន៍ និងរៀនសូត្របានយ៉ាងច្រើនទៀត ព្រមទាំងស្គាល់រីស៊តផ្កាឈូករ័ត្ននៅក្នុងខេត្តកំពតរបស់ប្រទេសខ្មែរ យើងផងដែរ ។

+កម្មវិធីកំសាន្តបោះតង់លម្អិតមានដូចខាងក្រោម ៖ – បោះតង់ និងគេង ក្បែរមាត់ទឹក (នៅក្បែររីស៊តផ្កាឈូករ័ត្ន កន្លែងធម្មជាតិដ៏ស្រស់ត្រកាល និងស្រូបខ្យល់អាកាសត្រជាក់ និងមើលទេសភាពពេលព្រះអាទិត្យលិច។ – អាំងសាច់ BBQ ដុតដំឡូង ដុតពោត រាំ និងលេងហ្គេមកំសាន្ត និង កម្មវីធីសប្បាយៗ ដូចជា ការប្រគុំតន្ត្រីជាដើម។  អ្វីដែលរឹតតែពិសេសនោះគឺ កំពូលតារាល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនដួងបានចូលរួមកម្មវិធីបោះតង់នេះផងដែរ មានដូចជា៖ – លោក ម៉ាដូណា – លោក វិសិទ្ធ – ប៉ុបពី – ឆាង អឺ – ស្រី ម៉ៅ – កញ្ញា បេប៊ី – អ្នកនាង ឆៃលី ដាឡែន – កញ្ញា ឌីណា – កញ្ញា យ៉ាយ៉ា – កញ្ញា ក្រវ៉ាន់ នារតី និង តារាល្បីៗជាច្រើនរូបទៀត។

តាមការសង្កេតឃើញថា ភ្ញៀវដែលបានចូលរួមទាំងអស់ រួមទាំងក្រុមការងារ និង ប្រជាជននៅទីនោះមានការសប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹងការទទួលទានអាហាររួមគ្នា និង រាំលេងកម្សាន។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបានទៅផ្ដិតយករូបថត Selfie កំសាន្តជាមួយនឹងទេសភាពដ៏ស្រស់ស្អាត និង សួនផ្កាចំរុះពណ៌។ ដំណើរកំសាន្តបោះតង់ និង ទទួលទានអាហាររួមមិត្តមួយនេះបានបង្កើតកម្រងអនុស្សាវរីយ៍ និង រូបភាពជាប់ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលជាច្រើនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *