ពិតជាអស្ចារ្យណាស់..!ឧកញ៉ា​ចិត្តធម៌ នួន អក បាន​ប្រកាស​ឧបត្ថម្ភ​ចំពោះ​យុវជន​ខ្មែរ​មួយ​រូប​ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់​ នូវ​ទឹកប្រាក់​ចំនួន​…………

(ភ្នំពេញ) កាលពី​ពេលថ្មីៗនេះ​ មជ្ឈដ្ឋាន​មហាជនខ្មែរ​ទូទាំង​ប្រទេស​ និង​ជុំវិញ​ពិភពលោក​ បាន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ចំពោះ​យុវជន​ខ្មែរ​ម្នាក់​ ឈ្មោះ​ ហុង ភារិន អាយុ​២២ឆ្នាំ​ ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ក្នុង​ប្រទេសថៃ​ ដោយបាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​នៅក្នុង​កម្មវិធី​ដ៏ល្បីមួយ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃឈ្មោះ Workpoint Enterntainment ​

     ដោយបានចងចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់​ រហូត​ធ្វើ​ឲ្យ​កក្រើក​កម្មវិធី​ទាំង​មូល​ មិន​ថា​គណៈកម្មការ​ និងទស្សនិកជន បាន​កោត​សរសើរ​មិនដាច់​ពីមាត់​នោះទេ។​ បើយោងទៅតាមផេកផ្លូវការរបស់ឧកញ៉ា នួន អក បាន​មានប្រសាសន៍​លេីកឡេីង​ថា៖

កូនខ្មែរពិតជាអាស្ចារ្យ! ខ្ញុំពិតជាមានមោទនៈភាពជាខ្មែរដូចគ្នា៖
សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនៈភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វេីតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។

ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន
(1000$)ផងដែរ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត។

ប្រសិនជាប្អូនបានទទួលពត៌មានពីខ្ញុំតាមរយៈfacebook page (ឧកញ៉ា នួន អក oknha nourn ork)នេះ សូមប្អូនជួយទំនាក់ទំនងខ្ញុំតាមរយៈ 010 999 658 077 999 658 ដើម្បីទទួលថវិកានេះ។ «សូមអរគុណ»។

Leave a Reply

Your email address will not be published. Required fields are marked *