ឧកញ៉ា នួន អក មានមោទនភាពជាខ្លាំងចំពោះយុវជនខ្មែរម្នាក់ ឈ្មោះ ហុង ភារិនដែរបានលើកមុខមាត់ប្រទេសជាតិក្នុងកម្មពិធីល្បីមួយនៅប្រទេសថៃ
(ភ្នំពេញ) កាលពីពេលថ្មីៗនេះ មជ្ឈដ្ឋានមហាជនខ្មែរទូទាំងប្រទេស និងជុំវិញពិភពលោក បានមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះយុវជនខ្មែរម្នាក់ ឈ្មោះ ហុង ភារិន អាយុ២២ឆ្នាំ ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ក្នុងប្រទេសថៃ ដោយបានបញ្ចេញសមត្ថភាពរបស់ខ្លួននៅក្នុងកម្មវិធីដ៏ល្បីមួយ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃឈ្មោះ Workpoint Enterntainment
ដោយបានចងចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់ រហូតធ្វើឲ្យកក្រើកកម្មវិធីទាំងមូល មិនថាគណៈកម្មការ និងទស្សនិកជន បានកោតសរសើរមិនដាច់ពីមាត់នោះទេ។ បើយោងទៅតាមផេកផ្លូវការរបស់ឧកញ៉ា នួន អក បានមានប្រសាសន៍លេីកឡេីងថា៖
កូនខ្មែរពិតជាអាស្ចារ្យ! ខ្ញុំពិតជាមានមោទនៈភាពជាខ្មែរដូចគ្នា៖
សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនៈភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វេីតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។
ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន
(1000$)ផងដែរ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត។
ប្រសិនជាប្អូនបានទទួលពត៌មានពីខ្ញុំតាមរយៈfacebook page (ឧកញ៉ា នួន អក oknha nourn ork)នេះ សូមប្អូនជួយទំនាក់ទំនងខ្ញុំតាមរយៈ 010 999 658 077 999 658 ដើម្បីទទួលថវិកានេះ។ «សូមអរគុណ»។



