Idol ជួបIdol…!!! ឧកញ៉ា នួន អកបានជួបជាមួយនិស្សិតអច្ឆរិយៈហុងភារិនដើម្បី…….

នាថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ឧកញ៉ា នួន អក លោកបាន ជួប កូនខ្មែរមួយរូបដែលមានសមត្ថភាពបញ្ញាដ៏អស្ចារ្យគឺប្អូនប្រុស ហុង ភារិនដើម្បីជួបសំណេះសំណាលអំពីការសិក្សារៀនសូត្ររបស់ប្អូនផ្ទាល់ថែមទាំងការ ប្រគល់ជូនថវិការដល់ប្អូនប្រុស ហុង ភារិនចំនួន 1000$ (មួយពាន់ដុល្លារ) ក្នុងនោះដែរ ហុង ភារិន ក៏បានប្រាប់ ឧកញ៉ា នួន អក ថា ខ្លួនមានក្តីសុបិន្តធំ ពេលរៀនចប់នឹងយកចំណេះដឹងមកអភិវឌ្ឍប្រទេសជាតិ។

     បន្តរៀននៅក្រៅប្រទេសថែមទៀតថាទន្ទឹមនឹងនេះ ឧកញ៉ា នួន អក ក៏មានសេចក្ដីរីករាយជាខ្លាំងពេលដែលបានលឺថាប្អូនប្រុស ហុង ភារិន មានគំនិតស្រលាញ់ក្នុងការអភិវឌ្ឍប្រទេសជាតិដូចឧកញ៉ាដែរ។ មិនត្រឹមតែប៉ុណ្ណោះឧកញ៉ា នួន អកបានមានប្រសាសន៍លើផេកផ្លូវការរបស់ឧកញ៉ា ផ្ទាល់ថា ៖ បានជួបប្អូនប្រុសហើយ ប្អូនជាមនុស្សអស្ចារ្យ សុភាពរាបសារ ដឹងខុសត្រូវ ខ្ញុំពិតជាមានមោទនភាពចំពោះប្អូនប្រុសជាខ្លាំង ។ 

      ប្អូនប្រុសប្រាប់ថានិងបន្តទៅប្រកួតនៅពិភពលោកបន្តទៀតដើម្បីលើកមុខមាត់កម្ពុជា ជាពិសេសប្អូនប្រាប់ថានៅថ្ងៃអនាគតប្អូនមានបំណងបើកសាលាបង្វឹកបង្កើនសមត្ថភាពខួរក្បាលនិងបច្ចេកទេសនៃការចងចាំដ៏អស្ចារ្យដល់កូនខ្មែរ។ អរគុណប្អូនប្រុសដែលកើតមកជាកូនខ្មែរ បងពិតជារំភើបចិត្តណាស់ ។គ្រប់គ្នាត្រូវខំប្រឹងធ្វើអ្វីម្យ៉ាងដែលមានតំលៃដើម្បីក្លាយជាមោទនភាពរបស់ខ្មែរ។ បន្ទាប់ពីជជែកសំណេះសំណាលជាមួយ ហុង ភារិនរួច ឧកញ៉ា នួន អកបានប្រគល់ថវិការដល់ប្អូនប្រុស ហុង ភារិនចំនួន 1000$ (មួយពាន់ដុល្លារ)ដូចដែរលោកបានធ្វើសេចក្ដីប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូនផ្ទាល់ និង ជួយជាថវិកា សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត។

អត្ថបទដោយ៖ នីតា

Leave a Reply

Your email address will not be published. Required fields are marked *