ឧកញ៉ា នួន​ អក​ បានអញ្ចើញទៅមើលគម្រោងអចលនទ្រព្យនៅផ្លូវ41ដោយ……

កាលថ្ងៃទី 7 ខែកញ្ញា​ ឆ្នាំ2019 ឧកញ៉ា នួន​ អក​ បានអញ្ចើញធ្វើដំណើរទៅកាន់គម្រោងអភិវឌ្ឍន៍ធំទី3 នៅផ្លូវ41 ដែលជាតំបន់គោលដៅ ក្នុងអភិវឌ្ឍន៍បណ្តុំឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដែរបានតភ្ជាប់ខេត្តក្រុងចំនួន​4គឺ​ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពត​ និងខេត្តព្រះសីហនុ។

គួបញ្ជាក់អោយឃើញថា គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មចំរុះផ្លូវ​41នេះ​ មានសក្តានុពលបំផុត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ដែលកំពុងរៀបចំគម្រោងឲ្យឃ្លាំងផ្ទុកទំនិញ និងរោងចក្រវាយនភ័ណ្ឌទាំងអស់ ត្រូវប្តូរទីតាំងចេញពីក្រុងទៅកាន់ទីតាំងអំណោយផលមួយចំនួន ដែលអាចជួយសម្រួលក្នុងការធ្វើចរាចរណ៍ក្នុងក្រុង និង​ចរាចរណ៍ដឹកទំនិញទៅកំពងផែទឹកជ្រៅដែរបានកំពុងសាងសង់នឹងដំណើរការក្នុងពេលឆាប់ៗខាងមុននេះ។

អ្វីដែរជាចំនុចដ៏ទាក់ទាញបំផុតរបស់គម្រោងមួយនេះ គឺបានផ្តល់ឱកាសយ៉ាងពិសេសទៅកាន់អតិថិជនដែលវិនិយោគលើការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មចំរុះមួយនេះ នៅទំនុកចិត្តខ្ពស់លើការសាងសងជារោងចក្រ​ និង​ អភិវឌ្ឍន៍ផ្សេងទៀតដោយផ្ទាល់​ ដោយមិនរំពឹងលើការអភិវឌ្ឍន៍​ ឬដង្ហើមរបស់អ្នកដទៃឡើយ។ ទាំងនេះគឺជាហេតុផលដែលយើងបានចាត់ទុកគម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មផ្លូវ41 នេះ​ ជាតំបន់គោលដៅដ៏សំខាន់បំផុតនាពេលអនាគត។


Leave a Reply

Your email address will not be published. Required fields are marked *