កំពតកំពុងអភិវឌ្ឍន៍ខ្លួនទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងប្រចាំប្រទេសកម្ពុជា

(កំពត) ថ្ងៃទី១៨ ខែ កញ្ញា​ ឆ្នាំ២០១៩ ការជំរុញនៃការអភិវឌ្ឍរបស់ខេត្តកំពតមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយសារវិស័យទេសចរណ៍ត្រូវបានរីកដុះដាលឡើងជាបន្តបន្ទាប់ ទេសភាពទីក្រុងធម្មជាតិរបស់ខេត្តកំពត គឺកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជា គម្រោងរីស៊ត ផ្ទះលំហែកាយ និងសណ្ឋាគារលំដាប់ផ្កាយជាច្រើនកន្លែងជាប់ៗគ្នា។ យោងតាម ពត៌មានពីខេត្តកំពតបានអោយដឹងថាគម្រោងសាងសង់អភិវឌ្ឍន៍នៅទីនោះមានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុនៗ។

ឧកញ៉ា នួន អក អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Blue Bay Land Development និង ជាម្ចាស់រីស៊តកំពតឋានសួគ៌ បានឧស្សារហ៍ចុះទៅមើលការដ្ឋានផ្ទាល់ ដើម្បីពិនិត្យលើការវិវត្តនៃគម្រោងសាងសង់អោយបានកាន់តែឆាប់រហ័សសម្រាប់ទទួលភ្ញៀវទេសចរណ៍នៅថ្ងៃបុណ្យសមុទ្រខាងមុខនេះ។ បើយើងត្រលប់ទៅមើលកាលពីប៉ុន្មានខែមុនវិញ ប្រៀបនឹងពេលបច្ចុប្បន្ន ទិដ្ឋភាពនៅកំពតឋានសួគ៌ពិតជាមានការអភិវឌ្ឍន៍យ៉ាងលឿនហួសពីការរំពឹងទុក។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ កំពតឋានសួគ៌កំពុងតែមានការអភិវឌ្ឍន៍យ៉ាងសកម្ម និង មានការផ្លាស់យ៉ាងឆាប់រហ័សបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងក្រោយពេលដែលគេបានឃើញនូវទិដ្ឋភាពនៃការសម្រុកអភិវឌ្ឍន៍សាងសង់ និង ភាពស្រស់បំព្រងនៃផ្កាចំរុះពណ៌ជាច្រើនប្រភេទរីកពាសពេញទឹកដីកំពតឋានសួគ៌(Kompot Paradise Residences and Resorts

Leave a Reply

Your email address will not be published. Required fields are marked *